ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិន ៖ យើងត្រូវតែកសាង" ប្រទេស BRICS សន្តិភាព" ធ្វេីជាអ្នកការពារសន្តិសុខរួម
2024-10-23 22:11:38cri
Share with:

នាព្រឹកថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានចូលរួមកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ ហើយបានសម្តែងមតិសំខាន់ៗអំពីការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេស BRICS ។

លោក Xi Jinping បានលើកឡើងថា យើងត្រូវតែកសាង"ប្រទេសBRICSសន្តិភាព"  ធ្វើជាអ្នកការពារសន្តិសុខរួម ។ មនុស្សជាតិគឺជាសហគមន៍សន្តិសុខរួមដែលមិន អាច បំបែកបាន ។ មានតែតាមរយៈការអនុវត្តន៍ទស្សនៈសន្តិសុខទូទៅ ចម្រុះ សហប្រតិបត្តិការ និងនិរន្តរភាពប៉ុណ្ណោះ ទើបអាចស្វែងរកផ្លូវទៅកាន់សន្តិសុខសកលបាន ។  វិបត្តិអ៊ុយក្រែននៅតែបន្តអូសបន្លាយ ។ ប្រទេសចិននិងប្រេស៊ីលរួមជាមួយនឹងបណ្តាប្រទេសពាក់ព័ន្ធ "សកលខាងត្បូង"បានបង្កើតឡើងនូវក្រុម"មិត្តសន្តិភាព"ស្តីពីវិបត្តិអ៊ុយក្រែន ក្នុងគោលបំណងប្រមូលផ្ដុំនូវសម្លេងរួមគ្នាបន្ថែមទៀតដើម្បីសន្តិភាព ។ យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបីគឺ "គ្មានការរីករាលដាលនៃសមរភូមិ គ្មានការកើនឡើងកម្រិតសង្រ្គាម និងគ្មានការចាក់សាំងលើភ្លើងដោយគ្រប់ភាគី" ដើម្បីជំរុញការបន្ថយស្ថានការណ៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ ស្ថានការណ៍មនុស្សធម៌នៅហ្គាហ្សាបន្តកាន់តែយ៉ាប់យ៉ឺន ការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសលីបង់ ហើយជម្លោះរវាងភាគីពាក់ព័ន្ធកំពុងកើនឡើងបន្ថែមទៀត ។ យើងត្រូវតែជំរុញឱ្យមានបទឈប់បាញ់និងបញ្ឈប់ការកាប់សម្លាប់ឱ្យឆាប់ៗ និងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីដោះ ស្រាយដោយទូលំទូលាយ យុត្តិធម៌ និងយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន ៕

 

អ្នកបកប្រែ:王幸
ប្លុកពិសេស