ថ្ងៃទី២២ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីស្ថានភាពទិន្នន័យចំណូលចំណាយរូបិយប័ណ្ណបរទេសក្នុងរយៈពេលត្រីមាសទី១ដល់ទី៣ ឆ្នាំ២០២៤។
លោកJia Ningប្រធាននាយកដ្ឋានចំណូលចំណាយអន្តរជាតិនៃរដ្ឋបាលជាតិគ្រប់គ្រងរូបិយប័ណ្ណបរទេសបានលើកឡើងថា នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ ទំហំបំណុលបរទេសរបស់ប្រទេសចិនបានកើនឡើងជាលំដាប់។គិតត្រឹមចុងខែមិថុនា បំណុលបរទេសដែលនៅសល់មានចំនួន២.៥៤ទ្រីលានដុល្លារអាមេរិក កើនឡើង៩៧,១០ប៊ីលានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងឆ្នាំ២០២៣ កើនឡើង៤%។យោងតាមទិន្នន័យស្ថិតិបឋម ទំហំបំណុលបរទេសនៅក្នុងរយៈពេលពីត្រីមាសទី១ដល់ត្រីមាសទី៣មាន
ស្ថេរភាពជាទូទៅ៕