នៅវេលាម៉ោង ៨ និង១០ នាទីព្រឹកថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២៤ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណប Tianping-3 ដោយជោគជ័យដោយប្រើរ៉ុក្កែតដឹកជញ្ជូន Longmarch-6 នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan។ ផ្កាយរណបនេះបានចូលគន្លងតារាវិថីដែលគ្រោងទុកដោយរលូន បេសកកម្មបង្ហោះលើកនេះទទួលបានជោគជ័យជាទីគាប់ប្រសើរ។
ផ្កាយរណបTianping-3 មានមុខងារប្រើសំរាប់ត្រួតពិនិត្យបរិក្ខារ៉ាដាលើផ្ទៃដីនិងវាស់ស្ទង់ RCS ដើម្បីផ្តល់ការគាំទ្រដល់ការធ្វើពិសោធលើបរិក្ខាអុបទិកលើផ្ទៃដី និងពិសោធលើការរុករកនិងតាមដានលំហបរិយាកាសគន្លងទាប សំដៅផ្តល់សេវាកម្មដល់ការវាស់ស្ទង់លំហបរិយាកាស និងកែតម្រូវម៉ូដែលព្យាការណ៍តាមគន្លងតារាវិថី៕