ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់៖ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុនិងគំរាមកំហែងដល់អធិបតេយ្យភាពចិន
2024-10-22 14:20:58cri
Share with:

       ថ្ងៃទី ២១ ខែតុលា លោក Lin Jian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីនៃសន្និសីទកាសែតជាប្រចាំ។ អ្នកកាសែតបានសួរថា  នៅថ្ងៃទី ២០ ខែតុលា នាវាប្រដេញឈ្មោះ  USS Higgins (DDG-76)  របស់អាមេរិក និងនាវាកាពារឈ្មោះ Vancouver របស់កាណាដាបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីឃោសនាបំផ្លើសជាសាធារណៈ។ សូមសួរភាគីចិនមានមតិយ៉ាងណាចំពោះករណីនេះ?

      លោក Lin Jian  បានថ្លែងថា  អំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់  យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានឆ្លើយតបហើយ។ ខ្ញុំសូមគូសបញ្ជាក់នៅទីនេះថា  តៃវ៉ាន់ជាចំណែកមួយនៃទឹកដីចិនដែលមិនអាចបំបែកបាន បញ្ហាតៃវ៉ាន់ពុំមែនបញ្ហាសេរីភាពខាងនាវាចរទេ គឺបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាពទឹកដីចិន។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុនិងគំរាមកំហែងដល់អធិបតេយ្យភាពចិន៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស