លោកLin Jianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនាថ្ងៃទី២១ខែតុលាឆ្នាំ២០២៤ថា ពិព័រណ៍ទំនិញនាំចេញនាំចូលក្វាងចូវប្រទេសចិនបានបញ្ជាក់ថាប្រទេសចិនពង្រីកបើកចំហជាបន្តបន្ទាប់ ហើយក៏ជាច្រកមួយដែលពិភពលោកចែករំលែកកាលានុវត្តភាពរបស់ប្រទេសចិនផងដែរ ដែលបានបង្ហាញនូវជំនឿចិត្តនិងការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញទំនើបកម្មតាមបែបផែនចិនដោយមិនងាករេ។
លោកបានបន្តថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាកាលានុវត្តភាពរបស់ពិភពលោក។ ចំពោះអនាគត យើងនឹងបន្តចែករំលែកជាមួយសហគមន៍អន្តរជាតិនូវសក្តានុពលទីផ្សារដ៏ធំធេង កម្លាំងរស់រវើកនៃការច្នៃប្រឌិតយ៉ាងផុលផុសនិងភាគលាភនៃការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ភាពប្រាកដប្រជារបស់សេដ្ឋកិច្ចចិនបានចាក់បំពេញនូវភាពប្រាកដប្រជាកាន់តែច្រើនឱ្យសេដ្ឋកិច្ចពិភពលោក៕