ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភូមិជនជាតិ Dong ក្នុងខេត្ត Guizhou ទាក់ទាញភ្ញៀវទេសចរណ៍ដោយការហាលដំណាំនៅរដូវស្លឹកឈើជ្រុះ
2024-10-22 17:20:32cri
Share with:

នៅរដូវស្លឹកឈើជ្រុះពណ៌មាស អ្នកភូមិជនជាតិ Dong នៅភូមិ Zhanli ឃុំ Gaozeng ស្រុក Congjiang មណ្ឌលស្វយ័ត Qiandongnan ជនជាតិ Miao និងជនជាតិ Dong ខេត្ត Guizhou បានហាលស្រូវដំណើបរបស់ពួកគេនៅលើធ្នើរ កួរស្រូវដែលហាលជាផ្ទាំងៗគួបផ្សំជាមួយផ្ទះអ្នកភូមិ Dongបង្កើតបានជាផ្ទាំងទេសភាព។ តាំងពីបុរាណកាលមក ភូមិ Zhanli មានទំនៀមទម្លាប់ហាលដំណាំនៅរដូវស្លឹកឈើជ្រុះ សព្វថ្ងៃ ការហាលដំណាំនៅរដូវស្លឹកឈើជ្រុះបានក្លាយទៅជានាមប័ណ្ណទេសចរណ៍ពិសេសក្នុងតំបន់នោះ ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា ។

អ្នកបកប្រែ:王幸
ប្លុកពិសេស