ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកប្រកាសថាផ្តល់ជំនួយយោធាក្រៅផែនការចំនួន ៤០០លានដុល្លារទៀតចំពោះអ៊ុយក្រែន
2024-10-22 14:22:21cri
Share with:

     រដ្ឋាភិបាលអាមេរិកបានប្រកាសនៅថ្ងៃទី ២១ ខែតុលាថា  ផ្តល់ជំនួយយោធាក្រៅផែនការចំនួន ៤០០លានដុល្លារទៀតចំពោះអ៊ុយក្រែន។ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែនបានថ្លែងថា អាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនយ៉ាងម៉ឺងម៉ាត់។

      យោងតាមបញ្ជីរាយឈ្មោះអាវុធជំនួយដល់អ៊ុយក្រែនដែលក្រសួងការពារជាតិអាមេរិកបានផ្សព្វផ្សាយនៅថ្ងៃដដែលបានឱ្យដឹងថា  ជំនួយយោធាលើកនេះមានដូចជាគ្រាប់បែកដែលសមស្របប្រើដោយម៉ីស៊ីលរ៉ុក្កែតHIMARS  គ្រាប់កាំភ្លើង រថពាសដែក អាវុធប្រឆាំងរថក្រោះជាដើម។ ជំនួយថវិកាសម្រាប់អ៊ុយក្រែនមួយចំនួននេះត្រូវបានអនុម័តតាមរយៈសិទ្ធិរដ្ឋបាលរបស់ប្រធានាធិបតីដោយលោកប្រធានាធិបតី Biden  ផ្ទាល់  អាវុធពាក់ព័ន្ធនឹងដកយកចេញពីស្តុកក្រសួងការពារជាតិអាមេរិក៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស