លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងកិច្ចប្រជុំចំហនៃ"ផលប៉ះពាល់នៃការអភិវឌ្ឍវិទ្យាសាស្ត្រលើសន្តិភាពនិងសន្តិសុខអន្តរជាតិ"របស់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ២១ ខែតុលាដោយថ្លែងថា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាគឺជា"អាវុធមុខពីរ" ហើយត្រូវសម្របសម្រួលការអភិវឌ្ឍនិងសន្តិសុខ ទាំងការលើកទឹកចិត្តឱ្យមានការច្នៃប្រឌិតនិងការគ្រប់គ្រងហានិភ័យ ធ្វើឱ្យការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាពិតជាផ្តល់ផលប្រយោជន៍ដល់ប្រទេសនានានិងប្រជាជននៃប្រទេសនានា ។
លើបញ្ហាអភិបាលកិច្ចវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Fu Cong បានគូសបញ្ជាក់លើទស្សនៈបីរបស់ប្រទេសចិន ៖ ទី ១ ការប្រកាន់ខ្ជាប់នូវ"វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឆ្ពោះទៅរកភាពល្អបរិសុទ្ធ" គឺជាតម្រូវការជាមូលដ្ឋានសម្រាប់គ្រប់គ្រងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ ទី ២ លុបបំបាត់គម្លាតឌីជីថលមិនត្រឹមតែជាតម្រូវការសម្រាប់ការអភិវឌ្ឍទូទៅប៉ុណ្ណោះទេ ក៏ជាតម្រូវការដើម្បីដោះស្រាយហានិភ័យសុវត្ថិភាពផងដែរ ។ ទី ៣ ធានាបាននូវការគ្រប់គ្រងសុវត្ថិភាព គឺជាតម្រូវការមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ៕