ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-10-21 11:39:38cri
Share with:

-លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ក្នុងពេលផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារកសាងតំបន់បើកទូលាយសេដ្ឋកិច្ចនិងបច្ចេកទេសថ្នាក់ជាតិថា ត្រូវបង្កើនកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីនិងកម្លាំងចលករផ្ទៃក្នុងដោយឥតឈប់ឈរ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកំណែទម្រង់ស៊ីជម្រៅតាមរយៈការបើកទូលាយកម្រិតខ្ពស់។

-យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនឆ្លើយតបអំពីករណីដែលនាវាចម្បាំងនៃកងទ័ពអាមេរិកនិងកាណាដាបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ថា បានតាមឃ្លាំមើលនិងរក្សាភាពប្រុងប្រយ័ត្នក្នុងដំណើរទាំងមូល ហើយបានដោះស្រាយតាមច្បាប់និងបទប្បញត្តិ។

-លោក លូឡា ប្រធានាធិបតីប្រេស៊ីលនឹងចូលរួមកិច្ចប្រជុំកំពូលក្រុងKazanនៃក្រុមBRICSតាមប្រព័ន្ធវីដេអូ។

-លោកPrabowo ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីបានប្រកាសសមាសភាពនៃគណៈរដ្ឋមន្ត្រីអាណត្តិថ្មី។

-ប្រធានាធិបតីស៊ីរីថ្លែងថា ការជួយឱ្យជនភៀសខ្លួនស៊ីរីត្រឡប់មកស្រុកកំណើតវិញដោយសុវត្តិភាពគឺជារឿងអាទិភាពរបស់រដ្ឋាភិបាល។

-ករណីបាញ់ប្រហារនៅរដ្ឋ Mississippi សហរដ្ឋអាមេរិកបានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតនិង៨នាក់ទៀតរងរបួស៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស