ថ្ងៃទី ២០ ខែតុលា ទីស្តីការប្រធានាធិបតីប្រេស៊ីលបានប្រកាសថា អនុលោមតាមសំណើនៃក្រុមវេជ្ជសាស្រ្ត លោក លូឡា ប្រធានាធិបតីប្រេស៊ីលនឹងចូលរួម កិច្ចប្រជុំកំពូលប្រទេស BRICS លើកទី ១៦ តាមប្រព័ន្ធវីដេអូនូវដែលនឹងបើកធ្វើនៅក្រុង Kazan ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលាខាងមុខ។
ទីស្តីការប្រធានាធិបតីប្រេស៊ីលបានចេញសេចក្តីថ្លែងការណ៍ថា ដោយសារក្រុមវេជ្ជសាស្ត្របានស្នើឱ្យលោកលូឡាចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ បានជាលោកបានលុបចោលដំណើរទៅកាន់ក្រុង Kazan តាមវេជ្ជបញ្ជា ហើយប្តូរទៅចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូវិញ។
សូមបញ្ជាក់ថា មន្ទីរពេទ្យមួយដែលមានទីតាំងស្ថិតនៅរដ្ឋធានីប្រេស៊ីលបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២០ខែតុលាថា លោក លូឡា បានជួបគ្រោះថ្នាក់ចៃដន្យក្នុងផ្ទះដែលបណ្តាលរបួសឆ្អឹង និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនេះ។ ក្រោយពីវាយតម្លៃចំពោះស្ថានភាពរងរបួស ក្រុមវេជ្ជសាស្រ្តបានស្នើឱ្យលោកចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែអាចធ្វើសកម្មភាពផ្សេងទៀតជាប្រក្រតីបាន៕