ថ្ងៃទី ១៩ ខែតុលា សកម្មភាពសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រចម្រុះឈ្មោះ “ ស្វែងយល់ពីប៉ូលខាងលិចនៃប្រទេសចិន ឆ្លងភ្នំ Tianshan-Kunlun ” នៃមណ្ឌលស្វយ័ត Kezilesukeerkezi បានចាប់ដំណើរការនៅទីក្រុងAtushi នៃភូមិភាគស្វយ័តវៃវូអើ Xinjiang។ សកម្មភាពនេះនឹងធ្វើការសិក្សាស្រាវជ្រាវផ្ទាល់តាមវិថីបុរាណ វិកិណ្ណដ្ឋាន និងទីតាំងភូមិសាស្ត្រសំខាន់ៗក្នុងស្រុកAketao នៃមណ្ឌលស្វយ័ត Kezilesukeerkezi នៃភូមិភាគស្វយ័ត Xinjiang ដែលនឹងបន្តរហូតដល់ថ្ងៃទី ២៧ ខែតុលា៕