រសៀលថ្ងៃទី២០ ខែតុលា តាមម៉ោងក្នុងតំបន់ មហាសន្និបាតលើកទី១៦នៃភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីជីវចម្រុះ»នៃអង្គការសហប្រជាជាតិ(COP16)ដែលមានរយៈពេល១២ថ្ងៃបានបើកធ្វើនៅប្រទេសកូឡុំប៊ី។លោកGuttersអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោកGustavo Petroប្រធានាធិបតីកូឡុំប៊ីនិងលោកHuang Runqiuរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីប្រទេសចិនបានថ្លែងសុន្ទរកថា។
នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោកGuterresបានលើកឡើងថា នៅក្នុងមហាសន្និបាតលើកនេះ ប្រទេសនានានឹងលើកឡើងផែនការសកម្មភាពដ៏យ៉ាងច្បាស់លាស់ ហើយបន្ស៊ីគ្នាជាមួយ “ក្របខ័ណ្ឌជីវចម្រុះសកលគុនមីង-ម៉ុងត្រេអាល់” ព្រមទាំងកំណត់យន្តការស្តីពីការត្រួតពិនិត្យពាក់ព័ន្ធ។
លោកHuang Runqiuបានលើកឡើងថា ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងសម្រេចនូវគោលដៅដែលបានកំណត់ស្រាប់នៅក្នុង ““ក្របខ័ណ្ឌជីវចម្រុះសកលគុនមីង-ម៉ុងត្រេអាល់”៕