ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Prabowo Subianto ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីប្រកាសពីបញ្ជីឈ្មោះសមាសសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មី
2024-10-21 15:19:09cri
Share with:

នៅយប់ថ្ងៃទី ២០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Prabowo ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីបានប្រកាសពីបញ្ជីឈ្មោះសមាសសភាពគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មី ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីអាណត្តិនេះមានក្រសួង-ស្ថាប័នចំនួន ៤៨ ។ ក្នុងចំណោមមន្ត្រីថ្នាក់រដ្ឋមន្ត្រី លោក Sugiono កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងលោក Sjamsoedin ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។

នៅព្រឹកថ្ងៃដដែលនេះ លោក Prabowo ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ីបានស្បថចូលកាន់មុខតំណែងនៅទីក្រុងហ្សាការតា ហើយបានក្លាយជាប្រធានាធិបតីទី ៨ របស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់អាណត្តិប្រាំឆ្នាំ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស