ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតកម្មសិទ្ធិបញ្ញាសកលលោកប្រចាំឆ្នាំ២០២៤នៃសមាគមការពារកម្មសិទ្ធិបញ្ញាអន្តរជាតិ
2024-10-20 10:37:38cri
Share with:

        ថ្ងៃទី ១៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតកម្មសិទ្ធិបញ្ញាសកលលោកប្រចាំឆ្នាំ២០២៤នៃសមាគមការពារកម្មសិទ្ធិបញ្ញាអន្តរជាតិ ។

        ថ្លែងក្នុងសារលិខិត លោក Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែយកចិត្តទយុកដាក់ខ្ពស់ចំពោះការការពារកម្មសិទ្ធិបញ្ញា ដែលបានជំរុញយ៉ាងស៊ីជម្រៅនូវកិច្ចកសាងប្រទេសខ្លាំងក្លាខាងកម្មសិទ្ធិបញ្ញា ជំរុញឱ្យបុព្វហេតុកម្មសិទ្ធិបញ្ញាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ហើយបានស្វែងរកផ្លូវអភិវឌ្ឍន៍ខាងកម្មសិទ្ធិបញ្ញាមួយដែលមានលក្ខណៈពិសេសចិន ។ ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា បន្តបង្កើនកិច្ចសហប្រតិបតិ្តការ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធពហុភាគីអន្តរជាតិសម្រាប់កម្មសិទ្ធិបញ្ញា រួមចំណែកជាតម្រិះប្រាជ្ញាចិននិងផែនការចិនដើម្បីបង្កើតបរិយាកាសអន្តរជាតិដែលមានអំណោយផលដល់ការអភិវឌ្ឍនិងច្នៃប្រឌិតថ្មី ជំរុញឱ្យប្រព័ន្ធគ្រប់គ្រងកម្មសិទ្ធិបញ្ញាអន្តរជាតិសកលអភិវឌ្ឍទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ដើម្បីបំពេញបន្ថែមកម្លាំងចិនសម្រាប់បង្កើនសុខុមាលភាពរបស់មនុស្សជាតិ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស