ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខណៈពេលចុះត្រួតពិនិត្យនៅកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ការណែនាំខាងនយោបាយ បង្កើនបេសកកម្មនិងទំនួលខុសត្រូវ លើកកម្ពស់កម្លាំងកំញើញនិងសមត្ថភាពធ្វើសង្រ្គាមពិតរបស់កងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត
2024-10-20 10:56:17cri
Share with:

      ថ្ងៃទី ១៧ ខែតុលា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចុះត្រួតពិនិត្យនៅកងពលតូចមួយ នៃកងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតស្តីពីការកសាងកងទ័ពខ្លាំងក្លាក្នុងយុគសម័យថ្មី អនុវត្តគោលការណ៍ណែនាំនៃយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី ក្តាប់ជាប់លក្ខណៈពិសេសនិងក្រឹត្យក្រមនៃកិច្ចកសាងនិងធ្វើការប្រយុទ្ធរបស់កងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត ប្រកាន់ខ្ជាប់ការណែនាំខាងនយោបាយ បង្កើនបេសកកម្មនិងទំនួលខុសត្រូវ ខិតខំតស៊ូបំពេញភារកិច្ច ក្នុងន័យជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចកសាងកងទ័ព លើកកម្ពស់កម្លាំងកំញើញនិងសមត្ថភាពធ្វើសង្រ្គាមពិតរបស់កងទ័ពយុទ្ធសាស្ត្ររ៉ុកែ្កត ដើម្បីសម្រេចឱ្យបានយ៉ាងដាច់ខាតនូវភារកិច្ចគ្រប់ផ្នែកដែលប្រគល់ជូនដោយបក្សនិងប្រជាជន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស