អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនកាលពីថ្ងៃទី១៩ខែតុលាឱ្យដឹងថា ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ផ្លូវដែកទូទាំងប្រទេសចិនបានដឹកជញ្ជូនអ្នកដំណើរចំនួន៣ពាន់៣៣០លាននាក់ ដែលកើនឡើង១៣,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលបំបែកកំណត់ត្រាថ្មីក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ហើយការដឹកជញ្ជូនតាមផ្លូវដែកនៅទូទាំងប្រទេសគឺប្រកបដោយសុវត្ថិភាពស្ថិរភាពនិងមានរបៀបរៀបរយ ។
ចាប់តាំងពីចូលឆ្នាំនេះមក ផ្លូវដែកទូទាំងប្រទេសចិនពីខែមករាដល់ខែកញ្ញាបានបើកបររថភ្លើងទេសចរណ៍ចំនួន១៤៣០គ្រឿង ក្នុងន័យជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចទេសចរណ៍និងសេដ្ឋកិច្ចមនុស្សវ័យជរា ព្រមទាំងបង្កើនការរៀបចំចាត់ចែងការដឹកជញ្ជូនឆ្លងដែនរបស់អ្នកដំណើរ ផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនអ្នកដំណើរចំនួន១សែន៩ម៉ឺននាក់ ។
ព្រមពេលជាមួយគ្នានេះ គុណភាពសេវាកម្មនៃផ្លូវដែកក៏ត្រូវបានលើកកម្ពស់ថែមមួយកម្រិត ៕