ថ្ងៃទី១៩ខែតុលា សិក្ខាសាលាសិក្សាស្រាវជ្រាវអន្តរជាតិដើម្បីរំលឹកខួបលើកទី២៥៧៥នៃថ្ងៃកំណើតរបស់លោកខុងជឺ និងជាមហាសន្និបាតលើកទី៧នៃសហព័ន្ធលទ្ធិខុងជឺអន្តរជាតិបានបើកធ្វើនៅទីក្រុងប៉េកាំង។ លោកWang Huningសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
លោកWang Huningបានថ្លែងថា លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាសិក្សាស្រាវជ្រាវអន្តរជាតិដើម្បីរំលឹកខួបលើកទី២៥៦៥នៃថ្ងៃកំណើតរបស់លោកខុងជឺ និងជាមហាសន្និបាតលើកទី៥នៃសហព័ន្ធលទ្ធិខុងជឺអន្តរជាតិ ដែលបានចង្អុលបង្ហាញទិសដៅដោយច្បាស់លាស់សម្រាប់ផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិនដែលបូករួមទាំងគំនិតរបស់ខុងជឺ និងជំរុញការរៀនសូត្រពីគ្នានូវអរិយធម៌ទីទៃគ្នា។ យើងនឹងចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីដែលលើកឡើងដោយលោកXi Jinpingជាការណែនាំ ជំរុញការធ្វើបរិវត្តកម្មនិងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មីនៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិចិន ពង្រឹងការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយប្រទេសទីទៃគ្នា ប្រជាជាតិទីទៃនិងវប្បធម៌ទីទៃគ្នាលើពិភពលោក ដើម្បីធ្វើឱ្យអរិយធម៌របស់ប្រជាជាតិចិនអាចត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់និងធ្វើឱ្យអរិយធម៌របស់មនុស្សជាតិកាន់តែមានភាពចម្រុះបែប៕