ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចជំនួបលើកទី១៦នៃថ្នាក់ដឹកនាំប្រទេស BRICSជិងនឹងបើកធ្វើ ក្រសួងការបរទេសចិនធ្វើបទឧទ្ទេសនាមអំពីការរំពឹងទុករបស់ភាគីចិន
2024-10-19 10:53:41cri
Share with:

         ថ្ងៃទី ១៨ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា ប្រទេសចិនបានប្រកាសព័ត៌មានអំពីការដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចជំនួបលើកទី១៦នៃថ្នាក់ដឹកនាំប្រទេស BRICS សូមសួរថា តើប្រទេសចិនមានការរំពឹងទុកអីខ្លះចំពោះកិច្ចជំនួបលើកនេះ ?

        លោកស្រី Mao Ning បានថ្លែងថា ឆ្នាំនេះ ជាឆ្នាំចាប់ផ្តើមនៃ “កិច្ចសហប្រតិបតិ្តការនៃក្រុមប្រទេស BRICS ”  កិច្ចជំនួបលើកនេះ ក៏ជាកិច្ចជំនួបលើកដំបូងបន្ទាប់ពីប្រទេស BRICSបន្ថែមរដ្ឋសមាជិក ដូច្នេះទទួលបានការចាប់អារម្មណ៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ ។ ក្នុងកិច្ចជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមសកម្មភាព ដូចជាកិច្ចជំនួបថ្នាក់ដឹកនាំខ្នាតតូចនិងខ្នាតធំ កិច្ចសន្ទនារវាងអ្នកដឹកនាំនៃប្រទេស BRICSបូក ជាដើម ព្រមនឹងថ្លែងសុន្ទរកថាគន្លឹះ ក៏ដូចជាធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅជាមួយអ្នកដឹកនាំនៃបណ្តាប្រទេសនានា អំពីស្ថានការណ៍អន្តរជាតិ កិច្ចសហប្រតិបតិ្តការជាក់ស្តែងនៃប្រទេស BRICS ការអភិវឌ្ឍយន្តការ BRICS និងបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នាផងដែរ ។

           លោកស្រី Mao Ning បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងន័យជំរុញឱ្យ “កិច្ចសហប្រតិបតិ្តការនៃក្រុមប្រទេស BRICS” ដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ដើម្បីរួមគ្នាជំរុញសន្តិភាពនិងវឌ្ឍនភាពរបស់សកលលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស