ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក David Lamm រដ្ឋមន្ត្រីការបរទេសអង់គ្លេស
2024-10-19 13:17:11cri
Share with:

    នៅថ្ងៃទី ១៨ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក David Lamm រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅទីក្រុងប៉េកាំង ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា កាលពីខែសីហា ឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសដោយបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ស្តីពីការបង្កើនការប្រាស្រ័យទាក់ទងនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបានឯកភាពចំពោះដំណើរការឡើងវិញដោយគ្រប់ជ្រុងជ្រោយនូវយន្តការសន្ទនានិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុនិងការអភិវឌ្ឍបៃតងជាដើម ។

    ជាការឆ្លើយតប លោក David Lamm បានថ្លែងថា រដ្ឋាភិបាលអង់គ្លេសធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននិងគ្រប់គ្រងការខ្វែងគំនិតគ្នាដោយមានប្រសិទ្ធភាពតាមរយៈវិធីគោរពគ្នាទៅវិញទៅមកនិងសមស្របនឹងផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស