ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី២នឹងបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិចិនក្នុងទីក្រុងប៉េកាំងចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែវិច្ឆិកា។ ពិព័រណ៍លើកនេះនឹងធ្វើឡើងក្រោមប្រធានបទ"តភ្ជាប់ពិភពលោក ដើម្បីកសាងអនាគតរួមគ្នា" ដោយទំហំតាំង ពិព័រណ៍ប្រហែល១សែនម៉ែត្រការ៉េ ដែលគ្រោងនឹងរៀបចំប្លុកតាំងពិព័រណ៍ខ្សែសង្វាក់ចំនួន៦ដូចជាខ្សែសង្វាក់ផលិតកម្មទំនើប ខ្សែសង្វាក់ថាមពលស្អាត ខ្សែសង្វាក់រថយន្តឆ្លាតវៃ ខ្សែសង្វាក់បច្ចេកវិទ្យាឌីជីថល ខ្សែសង្វាក់ជីវភាពរស់នៅដ៏ល្អបរិសុទ្ធនិងខ្សែសង្វាក់កសិកម្មបៃតងជាដើម ព្រមនិងប្លុកពិព័រណ៍សេវាកម្មខាងខ្សែសង្វាក់ផ្គត់ផ្គង់មួយ។
ពេលបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំគ្រប់ផ្នែកទាំងអស់បានដំណើរការយ៉ាងរលូន ហើយមានសហគ្រាសចិននិងបរទេសចំនួនជាង៦០០បានប្រាកដថានឹងចូលរួមពិព័រណ៍លើកនេះ ក្នុងនោះអាជីវករបរទេសដែលចូលរួមពិព័រណ៌មានសមាមាត្រលើសពី៣០ភាគរយ ដោយមានប្រទេសចូលរួមជិត៦០ ។ តាមការប៉ាន់ប្រមាណ នឹងមានឥស្សរជនគ្រប់មជ្ឈដ្ឋានដូចជានយោបាយ ពាណិជ្ជកម្មនិងសិក្សាជាដើមដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួនលើសពី១រយ នឹងចូលរួមក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី២៕