ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng នឹងអញ្ជើញចូលរួមពិធីចូលកាន់មុខតំណែងរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីនិងប្រ៊ុយណេ
2024-10-19 13:16:32cri
Share with:

    លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាអនុប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមពិធីចូលកាន់មុខតំណែងរបស់លោកប្រធានាធិបតី Prabowo Subianto ដែលធ្វើឡើងនៅក្រុងហ្សាការតានៅថ្ងៃទី ២០ ខែតុលាព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែតុលានេះ ។

    តបតាមការអញ្ជើញរបស់រដ្ឋាភិបាលប្រ៊ុយណេ លោក Han Zheng អនុប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែតុលាខាមុខនេះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស