ថ្ងៃទី១៧ខែតុលា លោកស្រីMaoNingអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។មានអ្នកសារព័ត៌មានសួរថា នៅថ្ងៃទី១៧ខែតុលា លោកIshiba Shigeru នាយករដ្ឋមន្រ្តីជប៉ុនបានទៅសែនស្តូបយ៉ាស៊ូគូនី តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?
លោកស្រីMaoNingបានថ្លែងថា ស្តូបយ៉ាស៊ូគូនីជាឧបករណ៍និងជានិមិត្តសញ្ញាខាងវិញ្ញាណរបស់ចក្រពត្តិនិយមជប៉ុនដែលបានបំផុសសង្រ្គាមឈ្លានពានចំពោះបរទេស ក្នុងស្តូបនេះតម្កល់ទុកផ្លាកព្រលឹងនៃឧក្រិដ្ឋជនសង្រ្គាមថ្នាក់Aចំនួន១៤នាក់ដែលមានទោសដ៏ធ្ងន់ធ្ងរក្នុងសង្រ្គាមឈ្លានពានបរទេស។ ចិនសូមដាស់តឿនឱ្យភាគីជប៉ុនប្រកាន់ឥរិយាបថត្រឹមត្រូវនិងពិចារណាពីកំហុសក្នុងប្រវត្តិសាស្ត្រឈ្លានពាន ហើយរក្សាភាពមធ្យ័តក្នុងការប្រើពាក្យសម្តីនិងធ្វើសកម្មភាពពាក់ព័ន្ធនឹងបញ្ហាប្រវត្តិសាស្រ្តដូចជាការទៅសែនស្តូបយ៉ាស៊ូគូនីជាដើម ប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ីនិងសហគមន៍អន្តរជាតិតាមរយៈការអនុវត្តជាក់ស្តែង៕