ថ្ងៃទី១៨ខែតុលា កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាវិថីហិរញ្ញវត្ថុបានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ ក្នុងកិច្ចប្រជុំលើកនេះ មន្រ្តីសំខាន់ៗនៃធនាគារប្រជាជនចិននិងស្ថាប័ននិយតកម្មហិរញ្ញវត្ថុនៃប្រទេសចិនបន្តប្រកាសពីវិធានការថ្មីៗ ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់វិនិយោគិនចំពោះទីផ្សារថែមមួយកម្រិតទៀត។
លោកPanGongshengទេសាភិបាលធនាគារប្រជាជនចិនបានថ្លែងថា អនុលោមតាមការរៀបចំចាត់ចែងរបស់មជ្ឈិម នាពេលថ្មីៗនេះ ធនាគារប្រជាជនចិនបានជំរុញការបញ្ចុះអត្រាការប្រាក់ ការកាត់បន្ថយអត្រាការប្រាក់នៃប្រាក់បម្រុងកាតព្វកិច្ចនិងគោលនយោបាយខាងហិរញ្ញវត្ថុ៤ប្រការស្តីពីអចលនវត្ថុ ដែលបានលើកកម្ពស់ជំនឿចិត្តខាងទីផ្សារ។
ចាប់ពីចុងខែកញ្ញាមក រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយជំរុញកំណើនមួយចំនួនសម្រាប់គាំទ្រឱ្យសេដ្ឋកិច្ចងើបឡើងប្រកបដោយភាពល្អប្រសើរ ដែលបានទាក់ទាញនូវការយកចិត្តទុកដាក់របស់អ្នកវិនិយោគនៅទូទាំងពិភពលោក គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើនបានអះអាងពីសុទិដ្ឋិនិយមថែមទៀតចំពោះតម្លៃវិនិយោគនៃទីផ្សារមូលធនចិន ៕