ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកKim Jong-unថ្លែងថា កងទ័ពកូរ៉េខាងជើង"ត្រូវតែយល់ដឹងឱ្យបានច្បាស់ពីការពិតដែលថា កូរ៉េខាងត្បូងគឺជាប្រទេសដទៃនិងជាគូសត្រូវ"
2024-10-18 14:44:06cri
Share with:

     ថ្ងៃទី១៧ខែតុលាតាមម៉ោងក្នុងតំបន់  លោកKim Jong-unអគ្គលេខាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានចុះត្រួតពិនិត្យបញ្ជាការដ្ឋាននៃកងកម្លាំងទីពីរនៃកងទ័ពប្រជាជនកូរ៉េខាងជើង។

      លោកKim Jong-unបានថ្លែងថា  បរិយាកាសសន្តិសុខដែលកូរ៉េខាងជើងកំពុងប្រឈមមុខ  តម្រូវឱ្យកងទ័ពប្រជាជនពង្រឹងសមត្ថភាពធ្វើសង្រ្គាម និងចាត់វិធានការយោធាបន្ថែមទៀតដើម្បីការពារសន្តិសុខជាតិ។ ផលប៉ះពាល់ដែលបង្កឡើងដោយប្រតិបត្តិការយោធាប្រកបដោយលក្ខណៈឈ្លានពានគ្រប់បែបយ៉ាងពីសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិកនិងប្រទេសគូសត្រូវចំពោះសន្តិសុខជាតិរបស់កូរ៉េខាងជើងបានរំលេចពីសារៈសំខាន់និងភាពត្រឹមត្រូវនៃការពង្រឹងកម្លាំងទប់ស្កាត់ដោយនុយក្លេអ៊ែររបស់ប្រទេសជាតិ។

      លោកKim Jong-unបានគូសបញ្ជាក់ថា កងទ័ពកូរ៉េខាងជើងត្រូវតែយល់ដឹងឱ្យបានច្បាស់ពីការពិតដែលថា កូរ៉េខាងត្បូងគឺជាប្រទេសដទៃនិងជាគូសត្រូវ។  កូរ៉េខាងជើងបានបំផ្លាញនិងកាត់ផ្តាច់ទាំងស្រុងនូវផ្លូវថ្នល់និងផ្លូវដែកដែលតភ្ជាប់ជាមួយកូរ៉េខាងត្បូង។ ភាគីកូរ៉េខាងជើងប្រកាសជាចុងក្រោយក្នុងខណៈពេលនេះថា តទៅថ្ងៃមុខ នៅពេលដែលកូរ៉េខាងត្បូងរំលោភអធិបតេយ្យភាពរបស់កូរ៉េខាងជើងនោះ  កងកម្លាំងរបស់ភាគីកូរ៉េខាងជើងនឹងមិនរងការរឹតត្បិតដោយលក្ខខណ្ឌណាមួយនោះឡើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស