ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ផ្តើមចាក់ផ្សាយនៅប្រទេសរុស្ស៊ី
2024-10-18 20:16:05cri
Share with:

   ខណៈពេលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមកិច្ចជំនួបលើកទី១៦នៃថ្នាក់ដឹកនាំប្រទេស BRICSនៅថ្ងៃទី ១៨ ខែតុលា តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់ផ្សាយកម្មវិធីឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅប្រទេសរុស្ស៊ីដែលរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន «កាសែតរុស្ស៊ី»ដែលជាកាសែតរបស់រដ្ឋាភិបាលរុស្ស៊ី ស្ថានីយទូរទស្សន៍ BigAsia របស់រុស្ស៊ី ស្ថានីយទូរទស្សន៍ BRICSរបស់រុស្ស៊ី ជាដើមបានចាប់ដំណើរការនៅក្រុងមូស្គូ ។

លោក Shen Haixiong  អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Pa vel Negoica ប្រធាននៃកាសែតរុស្ស៊ី និងលោក Zhang Hanhui ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ីបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong  បានលើកឡើងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី៧៥ នៃការបង្កើតទំនាក់ទំងនការទូតរវាងចិននិងរុស្ស៊ី និងជាឆ្នាំចាប់ផ្តើមនៃសកម្មភាពឆ្នាំវប្បធម៌រវាងចិននិងរុស្ស៊ី ។ ពួកយើងបាននាំមកនូវកម្មវិធីឆ្នើមរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមួយចំនួន ជឿជាក់ថាពិតជាអាចធ្វើឱ្យទស្សនិកជនរុស្ស៊ីទទួលអារម្មណ៍ពីភាពរស់រវើករបស់ប្រទេសចិនក្នុងយុគសម័យថ្មី និងដកបទពិសោធពីភាពទាក់ទាញដ៏ពិសេសរបស់វប្បធម៌ចិន ដើម្បីជំរុញការយល់ដឹងគ្នានិងភាពជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស