ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីអាល្លឺម៉ង់រំលឹកឡើងវិញនូវការប្រឆាំងនឹងសហភាពអឺរ៉ុបដែលដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន
2024-10-18 14:42:50cri
Share with:

    ថ្ងៃទី១៦ខែតុលា  ថ្លែងក្នុងកិច្ចប្រជុំសភាអាល្លឺម៉ង់  លោកScholzនាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានរិះគន់ម្តងទៀតនូវវិធានការរបស់សហភាពអឺរ៉ុបដែលគ្រោងនឹងដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន។លោកបានគូសបញ្ជាក់ថា រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួនជាង១០  និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ជាច្រើនសុទ្ធតែប្រឆាំងនឹងការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន។ លោកអំពាវនាវឱ្យសហភាពអឺរ៉ុបនិងប្រទេសចិនស្វែងរកដំណោះស្រាយពាក់ព័ន្ធក្នុងពេលឆាប់ៗ។

      លោកScholzបានថ្លែងបន្តថា  លោកនឹងអញ្ជើញសមាគមពាណិជ្ជកម្មនិងសហជីពសំខាន់ៗរបស់ប្រទេសអាល្លឺម៉ង់ ឱ្យមកពិគ្រោះពិភាក្សាអំពីការតាក់តែងគោលនយោបាយថ្មី ដើម្បី"ជួយសង្គ្រោះឧស្សាហកម្មអាល្លឺម៉ង់"។ លោកបានថ្លែងបន្តថា ក្នុងនាមជាប្រទេសឧស្សាហកម្មមួយ  ប្រទេសអាល្លឺម៉ង់ចាំបាច់ត្រូវស្ដារមូលដ្ឋានឧស្សាហកម្មរបស់ខ្លួនឡើងវិញ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស