នៅរសៀលថ្ងៃទី ១៧ ខែតុលា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចុះត្រួតពិនិត្យការងារនៅផ្លូវ Liuchixiang ទីក្រុង Tongcheng និងក្រុងរណបបច្ចេកវិទ្យា Binhu នៅទីក្រុង Hefei ខេត្ត Anhui ដើម្បីស្វែងយល់អំពីសភាពការណ៍ក្នុងតំបន់ដូចជាការបន្តវេននិងផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន ការពង្រឹងការកសាងអរិយធម៌ខាងវិញ្ញាណ ការជំរុញការច្នៃប្រឌិតថ្មីនៃប្រព័ន្ធនិងយន្តការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការពន្លឿនការប្រែក្លាយសមិទ្ធផលខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យទៅជាផលិតផលជាដើម ៕