ថ្ងៃទី១៦ខែតុលា អ្នកសារព័ត៌មានបានទទួលដំណឹងពីធនាគារប្រជាជនចិនឱ្យដឹងថា នៅពេលថ្មីៗកន្លងទៅនេះ ធនាគារប្រជាជនចិននិងធនាគាររដ្ឋប៉ាគីស្ថានបានចុះហត្ថលេខាដើម្បីបន្តកិច្ចព្រមព្រៀងស្តីពីការប្តូររូបិយប័ណ្ណទៅវិញទៅមក ក្នុងទំហំ៣ប៊ីលានយាន់ប្រាក់ចិនប្តូរជាមួយ១១៩០ប៊ីលានប្រាក់រូពីប៉ាគីស្ថាន។ កិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេលបីឆ្នាំ ហើយអាចពន្យារថែទៀតក្រោយមានការយល់ព្រមពីភាគីទាំងពីរ។
ធនាគារប្រជាជនចិនបានបញ្ជាក់ថា ការបន្តចុះហត្ថលេខាដើម្បីបន្តកិច្ចព្រមព្រៀងស្តីពីការប្តូររូបិយប័ណ្ណទៅវិញទៅមក នឹងមានអំណោយផលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ ពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករវាងចិននិងប៉ាគីស្ថាន និងជំរុញកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគរវាងទ្វេភាគី៕