ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអំពាវនាវយ៉ាងខ្លាំងក្លាឱ្យសហគមន៍អន្តរជាតិរួមគ្នាជម្រះចោលផលអាក្រក់ដែលបន្សល់ទុកដោយអាណានិគមនិយម
2024-10-17 10:43:26cri
Share with:

      ខណៈពេលថ្លែងសុន្ទរកថាក្នុងការជជែកដេញដោលជាទូទៅអំពីបញ្ហាប្រឆាំងអាណានិគមនិយមដែលរៀបចំដោយគណៈកម្មាធិការទី៤នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី១៦ខែតុលា លោកGeng Shuangតំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវយ៉ាងខ្លាំងក្លាឱ្យសហគមន៍អន្តរជាតិរួមគ្នាជម្រះចោលផលអាក្រក់ដែលបន្សល់ទុកដោយអាណានិគមនិយម គាំពារសច្ចភាពនិងយុត្តិធម៌អន្តរជាតិ ក៏ដូចជាជំរុញឱ្យបង្កើតរបៀបរៀបរយអន្តរជាតិដែលកាន់តែយុត្តិធម៌និងសមហេតុផល។

លោកGeng Shuangបានថ្លែងថា ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ អាណានិគមនិយធ្លាប់បង្កឱ្យកើតមានសង្រ្គាម ការប៉ះទង្គិច ការកេងប្រវ័ញ្ច និងអំពើហិង្សាដ៏ឃោរឃៅដែលនាំមកនូវទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ និងបណ្តាលឱ្យកើតមានសោនាដកម្មដ៏ច្រើនរាប់មិនអស់។ គិតរហូតមកដល់សព្វថ្ងៃនេះ អាណានិគមនិយមនៅតែកើតមានក្នុងទម្រង់ជាអនុត្តរភាពនិយមនិងនយោបាយអំណាចជាដើម ហើយបាននិងកំពុងបង្អូសនិងរារាំងដល់ការអភិវឌ្ឍនៃប្រទេសកំពុងអភិវឌ្ឍន៍។

លោកGeng Shuangបានថ្លែងបន្តថា ភាគីចិនសូមដាស់តឿនប្រទេសដែលធ្លាប់អនុវត្តរបបអាណានិគមឬធ្លាប់ទទួលផលប្រយោជន៍ពីរបបអាណានិគមបង្ហាញឱ្យឃើញពីឆន្ទៈនយោបាយ រ៉ាប់រងទោសនិងទំនួលខុសត្រូវក្នុងប្រវត្តិសាស្រ្ត សងថ្លៃជំងឺចិត្តចំពោះផលវិបាកដែលបណ្តាលមកពីអាណានិគម ហើយបញ្ឈប់ការអនុវត្តអនុត្តរភាពនិយមនិងនយោបាយអំណាច ក៏ដូចជាបញ្ឈប់ទង្វើបំផ្លាញផលប្រយោជន៍ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស