លោក Liu Dejun អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្ររបស់ប្រទេសចិនបានថ្លែងថា ពីថ្ងៃទី ១៥ ដល់ទី១៦ ខែតុលា នាវានេសាទឈ្មោះ Tsurumaru របស់ជប៉ុនបានបំពានចូលដែនសមុទ្រកោះDiao Yu របស់ប្រទេសចិនដោយខុសច្បាប់ ដូច្នេះ ឆ្មាំសមុទ្រចិនបានចាត់វិធានការគ្រប់គ្រងដ៏ចាំបាច់តាមផ្លូវច្បាប់ ដោយធ្វើការព្រមាននិងបណ្តេញឱ្យចាកចេញ ។ សូមបញ្ជាក់ថា កោះDiao Yu និងកោះឧបសម្ព័ន្ធ ជាទឹកដីមានស្រាប់របស់ប្រទេសចិន ប្រទេសចិនដាស់តឿនឱ្យជប៉ុនបញ្ឈប់ភ្លាមនូវរាល់សកម្មភាពល្មើសច្បាប់ទាំងអស់នៅលំហសមុទ្រនេះ ៕