ពិធីប្រគល់រង្វាន់អប់រំសម្រាប់កុមារីនិងស្រ្តីរបស់អង្គការយូណេស្កូប្រចាំឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃទី ១៦ ខែតុលា ។
លោកស្រី Peng Liyuan ភរិយារបស់លោកXi Jinping ប្រធានរដ្ឋចិន និងជាបេសកជនពិសេសរបស់អង្គការយូណេស្កូ ទទួលបន្ទុកជំរុញការងារអប់រំរបស់កុមារីនិងស្ត្រី បានផ្ញើសារអបអរសាទរក្នុងពិធីនេះ ។
លោកស្រី Peng Liyuan បានថ្លែងថា ការអប់រំរបស់កុមារីនិងស្ត្រីគឺពាក់ព័ន្ធដល់ការធំធាត់ឡើងនិងការអភិវឌ្ឍរបស់ស្ត្រីភេទ និងពាក់ព័ន្ធដល់សុខុមាលភាពរបស់គ្រួសាររាប់ពាន់រាប់ម៉ឺន និងអនាគតរបស់ពិភពលោក ។ រំពឹងទុកថា បណ្តាភាគីនានាអាចធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការអប់រ់ខាងសុខភាព និងឌីជីថលសម្រាប់កុមារីនិងស្រ្តី ខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យអប់រំផ្នែកវិទ្យាសាស្ត្រសម្រាប់ស្ត្រី ក្នុងន័យជួយស្ត្រីកាន់តែច្រើនឱ្យលើកកម្ពស់កម្រិតសុខភាព លើកកម្ពស់សមត្ថភាពផ្នែកឌីជីថល គុណវុឌ្ឍិខាងវិទ្យាសាស្ត្រ ជាពិសេសគឺសមត្ថភាពច្នៃប្រឌិតថ្មីនិងបង្កើតអាជីព ដើម្បីរួមចំណែកក្នុងការជំរុញការអប់រំនិងការអភិវឌ្ឍរបស់ស្រ្តីក្នុងយុគសម័យថ្មី ៕