ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងម៉ាឡេស៊ីបើកធ្វើកិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាទ្វេភាគីអំពីបញ្ហាសមុទ្រ
2024-10-17 10:42:39cri
Share with:

      ថ្ងៃទី១៦ខែតុលាឆ្នាំ២០២៤ កិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាទ្វេភាគីអំពីបញ្ហាសមុទ្ររវាងចិននិងម៉ាឡេស៊ីបានប្រារព្ធធ្វើនៅកោះLangkawiនៃប្រទេសម៉ាឡេស៊ី។លោកChenXiaodongអនុរដ្ឋមន្រ្តីការបរទេសចិននិងលោកNushirwanប្រធានគណៈកម្មាធិការសន្តិសុខជាតិនៃប្រទេសម៉ាឡេស៊ីបានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ តំណាងនៃក្រសួង-ស្ថាប័នសំខាន់ៗដែលពាក់ព័ននឹងកិច្ចការសមុទ្រនៃប្រទេសទាំងពីរបានចូលរួមកិច្ចប្រជុំ។

      ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏មេត្រីភាពរវាងចិននិងម៉ាឡេស៊ី និងបានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជុំវិញស្ថានការណ៍និងបញ្ហាពាក់ព័ន្ធសមុទ្រនាពេលបច្ចុប្បន្ន ព្រមទាំងបានឈានដល់គំនិតឯកភាពរួមអំពីការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមសមុទ្រផងដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស