ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនឆ្លើយតបលិខិតរបស់តំណាងនិស្សិតដែលចូលរួមការប្រកួតការច្នៃប្រឌិតថ្មីរបស់និស្សិតចិនអន្តរជាតិ
2024-10-17 15:25:35cri
Share with:

ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបលិខិតរបស់តំណាងនិស្សិតដែលចូលរួមការប្រកួតការច្នៃប្រឌិតថ្មីរបស់និស្សិតចិនអន្តរជាតិ ដើម្បីលើកទឹកចិត្តនិងលើកឡើងពីក្តីសង្ឃឹមដ៏ស្និទ្ធស្នាលចំពោះពួកគេ ។

លោក Xi Jinping បានលើកឡើងថា អ្នកទាំងអស់គ្នាចាត់ទុកការប្រកួតជាវេទិកាមួយ ដោះស្រាយបញ្ហាជាក់ស្តែងតាមរយៈចំណេះដឹងដែលបានរៀនសូត្រក្នុងថ្នាក់រៀននិងបន្ទប់ពិសោធន៍ បង្កើនជំនាញនិងសមត្ថភាពក្នុងការច្នៃប្រឌិតថ្មីនិងអនុវត្តជាក់ស្តែង ព្រមទាំងបង្កើនមិត្តភាពរវាងយុវជនចិននិងអន្តរជាតិតាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ប្រការនេះគឺមានអត្ថន័យខ្លាំងណាស់ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ការច្នៃប្រឌិតថ្មីជាប្រភពនៃវឌ្ឍនភាពរបស់មនុស្សជាតិ យុវជនជាកម្លាំងដ៏សំខាន់នៃការច្នៃប្រឌិតថ្មី ។ រំពឹងថា អ្នកទាំងអស់គ្នាអាចផ្សព្វផ្សាយស្មារតីវិទ្យាសាស្ត្រ ខិតខំប្រឹងប្រែងធ្វើការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាយ៉ាងសកម្ម ដើម្បីរួមចំណែកជាកម្លាំងយុវភាពសម្រាប់ជំរុញការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិននិងអន្តរជាតិនិងជំរុញភាពរីកចម្រើនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស