ថ្ងៃទី ១៥ ខែតុលា វេទិកាព្រះពុទ្ធសាសនាពិភពលោកលើកទី៦ បានបើកធ្វើនៅក្រុងនីងបួរ ប្រទេសចិន ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា ។
ថ្លែងក្នុងសន្ទរកថា លោក Wang Huning បានលើកឡើងថា ប្រទេសចិនអនុវត្តគោលនយោបាយសេរីភាពខាងជំនឿសាសនា លើកទឹកចិត្តនិងគាំទ្រមជ្ឈដ្ឋានសាសនា ឱ្យធ្វើការប្រាស្រ័យទាក់ទងជាមួយបរទេស លើមូលដ្ឋានឯករាជ្យម្ចាស់ការ សមភាព មេត្រីភាពនិងគោរពគ្នាទៅវិញទៅមក ។ វេទិកាលើកនេះជាពិធីជួបជុំដ៏ឱឡារិកមួយលើក ដែលបានបង្ហាញឱ្យឃើញនូវភាពបើកទូលាយនិងបរិយាបន្នរបស់ព្រះពុទ្ធសាសចិន ក៏ដូចជាជំរុញការបន្តវេននិងអភិវឌ្ឍវប្បធម៌ព្រះពុទ្ធសាសសកលលោក ព្រមនិងបង្កើនការផ្លាស់ប្តូរនិងរៀនសូត្រពីអរិយធម៌មនុស្សជាតិទៅវិញទៅមកផងដែរ ។ រំពឹងទុកថា ឥស្សរជនមជ្ឈដ្ឋានព្រះពុទ្ធសាស នឹងបន្តផ្សព្វផ្សាយប្រពៃណីដ៏ល្អផូរផង់នៃព្រះពុទ្ធសាសនា ប្រមូលផ្តុំកម្លាំងវិជ្ជមាន ជំរុញការផ្លាស់ប្តូរនិងកិច្ចសន្ទនារវាងអរិយធម៌ខុសៗគ្នា ផ្តួចផ្តើមការរួមរស់នៅដោយសុខដុមរមនារវាងអ្នកមានជំនឿខុសៗគ្នា និងរួមចំណែកជាប្រាជ្ញាស្មារតីនិងកម្លាំងកាយចិត្ត ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោក និងការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ ៕