ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភាគីចិនគូសបញ្ជាក់ថា កិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយបញ្ហាយេម៉ែន
2024-10-16 10:52:59cri
Share with:

កាលពីថ្ងៃទី១៥ខែតុលា លោក Geng Shuang តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់នៅពេលថ្លែងសុន្ទរកថាក្នុងសន្និសីទបើកចំហនៃក្រុមប្រឹក្សាសន្តិសុខអំពីបញ្ហាយេម៉ែនថា កិច្ចសន្ទនានិងការពិគ្រោះពិភាក្សាជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយបញ្ហាយេម៉ែន ។

លោក Geng Shuang បានថ្លែងថា ប៉ុន្មានសប្តាហ៍កន្លងទៅនេះ ការប៉ះទង្គិចក្នុងតំបន់ហ្កាហ្សាបានឡើងកម្តៅជាបន្តបន្ទាប់ ស្ថានការណ៍លីបង់និងអ៊ីស្រាអែលមានសភាពកាន់តែអាប់អួទៅៗ ផលប៉ះពាល់បានរីករាលដាលទៅខាងក្រៅជាបន្តបន្ទាប់ ។ ភាគីចិនអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាដោះស្រាយវិវាទតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា រួមគ្នាជំរុញដំណើរការនយោបាយគ្រប់ជ្រុងជ្រោយដែល ដឹកនាំដោយជនជាតិយេម៉ែននិងជាកម្មសិទ្ធិរបស់ជនជាតិយេម៉ែន ។ ភាគីចិនអំពាវនាវភាគីនានាឱ្យគាំទ្រការងាររបស់បេសកជនពិសេសទទួលបន្ទុកបញ្ហាយេម៉ែននៃអង្គការសហប្រជាជាតិ ដើម្បីជំរុញការវិវឌ្ឍជាក់ស្តែងនៃការដោះស្រាយបញ្ហាយេម៉ែនតាមវិធីនយោបាយ ។

លោក Geng Shuang បានថ្លែងទៀតថា ស្ថានការណ៍យេម៉ែនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងស្ថានការណ៍មជ្ឈិមបូព៌ា ។ ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវរក្សាសាមគ្គីភាព និងចាត់វិធានការ ដើម្បីជំរុញឱ្យតំបន់ហ្កាហ្សាឈប់បាញ់គ្នាជាយូរអង្វែង និងបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែល ក៏ដូចជាចៀសវាងកុំឱ្យតំបន់មជ្ឈិមពូព៌ាធ្លាក់ក្នុងស្ថានភាពកាន់តែអាប់អួថែមទៀត ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស