តាមដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា នៅថ្ងៃទី ១៥ខែតុលា តាមម៉ោងក្នុងតំបន់ មន្ត្រីអាមេរិកបានថ្លែងថា នៅថ្ងៃទី១៣ ខែតុលា លោក Antony Blinkenរដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានផ្ញើសារលិខិតទៅកាន់មន្ត្រីអ៊ីស្រាអែល ដោយទាមទារឱ្យអ៊ីស្រាអែលចាត់វិធានការជាបន្ទាន់ក្នុងរយៈពេល៣០ថ្ងៃ ដើម្បីកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា បើពុំនោះសោត ជំនួយយោធារបស់អាមេរិកចំពោះអ៊ីស្រាអែលនឹងរងការរឹតត្បិត ។
តាមការផ្សាយដំណឹងឱ្យដឹងថា នេះជា “ការព្រមានខ្លាំងបំផុត”របស់អាមេរិក តាំងពីកើតមានការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលមក ៕