ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះកិច្ចប្រជុំស្តីពីការពង្រឹងការងារទាក់ទងនឹងទ្រឹស្តីយោធានៃកងទ័ពទាំងមូល
2024-10-16 10:26:00cri
Share with:

        កិច្ចប្រជុំស្តីពីការពង្រឹងការងារទាក់ទងនឹងទ្រឹស្តីយោធានៃកងទ័ពទាំងមូលរបស់ចិនបានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ១៤ដល់ទី១៥ខែតុលា ។ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្តល់អនុសាសន៍ណែនាំសំខាន់ ។ លោកបានគូសបញ្ជាក់ថា ការធ្វើទំនើបភាវូបនីយកម្មផ្នែកទ្រឹស្តីយោធា ជាចំណែកសំខាន់នៃការធ្វើទំនើបភាវូបនីយកម្មផ្នែកការពារជាតិនិងកងទ័ព ដែលបានដើរតួនាទីដ៏សំខាន់និងឈានមុខក្នុងការអភិវឌ្ឍបុព្វហេតុកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លា ។ ក្នុងយុគសម័យថ្មីនិងដំណើរថ្មី បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ សកលមានភាពកាន់តែខ្លាំងឡើងៗ បដិវត្តន៍យោធាថ្មីបានរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការរបស់ចិនខាងវិស័យសន្តិសុខនិងអភិវឌ្ឍន៍មានបម្រែបម្រួលយ៉ាងស៊ីជម្រៅ គោលដៅសំខាន់ៗនៃការសម្រេចបាននូវកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លាមានសភាពកាន់តែបន្ទាន់ ចាំបាច់ត្រូវពង្រឹងការងារទាក់ទងនឹងទ្រឹស្តីយោធាដោយគ្រប់ជ្រុងជ្រោយ ។ ត្រូវអនុវត្តគំនិតកសាងសមត្ថភាពកងទ័ពដ៏ខ្លាំងក្លាក្នុងយុគសម័យថ្មី អនុវត្តគោលការណ៍ណែនាំនៃយុទ្ធសាស្ត្រយោធាក្នុងយុគសម័យថ្មី  ដែលសំដៅចំពោះសមរភូមិ កងទ័ពនិងអនាគត ក្នុងន័យបង្កើតប្រព័ន្ធទ្រឹស្តីយោធាមានលក្ខណៈពិសេសចិនក្នុងសម័យទំនើប ដើម្បីផ្តល់ការទ្រទ្រង់ខាងវិទ្យាសាស្ត្រនិងការណែនាំសម្រាប់ការសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំនៃការកសាងកងទ័ព និងពន្លឿនការកសាងកងទ័ពលំដាប់ពិភពលោក  ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស