ថ្ងៃទី១៥ខែតុលា ពិធីសំណេះសំណាលរបស់មជ្ឈដ្ឋានសិល្បៈដើម្បីរៀនសូត្រនិងអនុវត្តគំនិតវប្បធម៌របស់លោកXiJinpingប្រធានរដ្ឋចិនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង លោកLiShuleiសមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួម ព្រមទាំងថ្លែងសុន្ទរកថា។
អង្គប្រជុំបានសម្គាល់ឃើញថា កាលពី១០ឆ្នាំមុន លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាលអំពីការងារសិល្បៈ ដែលបានក្លាយជាកម្មវត្ថុណែនាំការងារសិល្បៈនិងកិច្ចកសាងវប្បធម៌ក្នុងយុគសម័យថ្មី។ នៅក្នុងយុគសម័យថ្មីនិងដំណើរថ្មី ត្រូវរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅនូវគំនិតវប្បធម៌របស់លោកXiJinping ត្រូវបង្កើតនិងប្រកាន់ខ្ជាប់នូវទិសដៅសិល្បៈដែលតម្កល់ប្រជាជនជាអាទិភាព ចាំបាច់ត្រូវស្វែងយល់ឱ្យស៊ីជម្រៅអំពីតម្លៃខាងយុគសម័យនៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន រៀនសូត្រពីសមិទ្ធផលវប្បធម៌ដ៏ឆ្នើមរបស់ប្រទេសផ្សេងៗ ដើម្បីបង្ហាញឱ្យបានកាន់តែល្អនូវស្មារតីរបស់ចិន និងជំរុញការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាទទួលរ៉ាប់រងបេសកកម្មវប្បធម៌ក្នុងយុគសម័យថ្មីយ៉ាងប្រាកដប្រជាផងដែរ៕