ក្នុងឱកាសខួបទី១០នៃការបើកធ្វើពិធីសំណេះសំណាលអំពីការងារសិល្បៈ ទស្សនាវដ្តី«Qiushi»លេខ២០បានចុះផ្សាយម្តងទៀតនូវ"សុន្ទរកថាក្នុងពិធីសំណេះសំណាលអំពីការងារសិល្បៈ"របស់លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលបានថ្លែងនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១៤។
លោកXiJinpingបានគូសបញ្ជាក់ថា កិច្ចការសិល្បៈជាកិច្ចការដ៏សំខាន់របស់បក្សនិងប្រជាជន។ ដើម្បីសម្រេចបាននូវ "គោលដៅមួយសតវត្សរ៍ទាំងពីរ" និងសម្រេចបាននូវក្តីសុបិនរបស់ជនជាតិចិនស្តីពីការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តួនាទីរបស់សិល្បៈគឺមិនអាចជំនួសបានទេ ហើយអ្នកប្រកបអាជីពខាងសិល្បៈមានអនាគតដ៏ភ្លឺស្វាង។ អ្នកប្រកបអាជីពខាងសិល្បៈត្រូវប្រកាន់ខ្ជាប់នូវទិសដៅច្នៃប្រឌិតដែលតម្កល់ប្រជាជនជាអាទិភាព បន្តផ្សព្វផ្សាយស្មារតីរបស់ចិន ប្រមូលផ្តុំនូវកម្លាំងចិន និងលើកទឹកចិត្តប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសឱ្យឆ្ពោះទៅកាន់អនាគតប្រកបដោយភាពស្វាហាប់និងក្លៀវក្លា ៕