នៅថ្ងៃទី ១៦ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីបានផ្ញើសារលិខិតទៅវិញទៅមកដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន--ម៉ុងហ្គោលី រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតីដោយចាត់ទុកការកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរជាការណែនាំ ក្នុងន័យជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ុងហ្គោលីឱ្យវិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាពជាយូរអង្វែង ។
លោក Ukhnaagiin Khurelsuh បានថ្លែងថា ខ្ញុំមានឆន្ទៈធ្វើការជាមួយលោកប្រធានរដ្ឋដើម្បីជំរុញការតភ្ជាប់គ្នារវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្តីពី"ផ្លូវវាលស្មៅ"និងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ" ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសទាំងពីរ ក៏ដូចជាបង្កើនផលប្រយោជន៍និងសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសទាំងពីរ ផងដែរ៕