ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ទំនិញនាំចេញនាំចូលក្វាងចូវប្រទេសចិនលើកទី១៣៦បានបើកធ្វើ
2024-10-16 14:59:16cri
Share with:

    ថ្ងៃទី១៥ខែតុលា ពិព័រណ៍ទំនិញនាំចេញនាំចូលក្វាងចូវប្រទេសចិនលើកទី១៣៦បានបើកធ្វើនៅទីក្រុងក្វាងចូវ។ ពិព័រណ៍លើកនេះនឹងត្រូវរៀបចំឡើងដោយចែកជាបីដំណាក់កាល ដែលមានការចូលរួមតាំងពិព័រណ៍នៅនឹងកន្លែងពីសហគ្រាសលើសពី៣ម៉ឺនសហគ្រាស ហើយការតាំងពិព័រណ៍តាមអនឡាញនឹងបន្តដំណើរការជាប្រក្រតី។

      លោកChu Shijiaប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិចិននៃក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា  ផលិទ្ធផលដែលដាក់តាំងក្នុងពិពណ៌លើកនេះមានគុណភាពកាន់តែខ្ពស់ជាង   សាលពិព័រណ៍មានទំហំសរុប១៥៥ម៉ឺនម៉ែត្រការ៉េ  មានស្តង់ពិព័រណ៍ចំនួន៧ម៉ឺន៤ពាន់ស្តង់។  សហគ្រាសដែលចូលរួមការតាំងពិព័រណ៍នៅនឹងកន្លែងមានចំនួនលើសពី៣ម៉ឺនសហគ្រាស ។សហគ្រាសថ្មី  ផលិតផលថ្មី បច្ចេកវិទ្យាថ្មី និងទម្រង់អាជីវកម្មថ្មីជាច្រើនបានលេចចេញ ហើយសហគ្រាសដែលចូលរួមការតាំងពិព័រណ៍ជាលើកដំបូងមានចំនួនជិត៤៦០០សហគ្រាស។  ផលិតផលថ្មីចំនួនជាង១១៥ម៉ឺននឹងតាំងបង្ហាញនៅនឹងកន្លែង ក្នុងនោះ ផលិតផលបៃតង១០៤ម៉ឺននិងផលិតផលមានកម្មសិទ្ធិបញ្ញាមានចំនួន១១១ម៉ឺនដែលមានការកើនឡើងយ៉ាងជាក់លាក់បើប្រៀបធៀបនឹងពិព័រណ៍លើកមុន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស