កាលពីថ្ងៃទី១៥ខែតុលា លោក Chen Binhua អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងនៅពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានថា បន្ទាប់ពីបុគ្គល Lai Ching-te ឡើងកាន់មុខតំណែងមក គឺទទូចប្រកាន់ខ្ជាប់គោលជំហរបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ឃោសនាយ៉ាងគឃ្លើននូវគំនិតផ្តួចផ្តើមស្តីពីការបំបែកបំបាក់ មិនថាការលើកឡើងពី “គំនិតប្រទេសពីរថ្មី” កាលពីថ្ងៃ“២០ឧសភា” និងប្រឌិតរឿងនៃ “គំនិតមាតុភូមិ”នៅដើមខែតុលានេះ ឬក៏ការបញ្ចេញគំនិតខុសឆ្គងស្តីពី“តៃវ៉ាន់ឯករាជ្យ”ក្នុងសុន្ទរកថាថ្ងៃ“១០តុលា”លើកនេះ ក៏ដោយ ក៏សុទ្ធតែជាចេតនាអាក្រក់ដូចគ្នា ដែលបង្កហេតុចំពោះគោលការណ៍ចិនតែមួយជាបន្តបន្ទាប់ ធ្វើឱ្យ “គំនិតប្រទេសពីរថ្មី”ទៅជាប្រព័ន្ធនិងមានភាពជាក់ស្តែង ក្នុងចេតនាធ្វើឱ្យស្ថានការណ៍នៅត្រើយទាំងសងខាងមានភាពតានតឹង ដែលបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។ អាចនិយាយបានថា បុគ្គល Lai Ching-te គឺជា “ជនបម្រើការចង់ឱ្យតៃវ៉ាន់ឯករាជ្យ” និង“អ្នកបំផ្លាញសន្តិភាព”ម្នាក់ ។
លោក Chen Binhua បានថ្លែងថា បច្ចុប្បន្ននេះ ការពិតនៃការប្រយុទ្ធប្រឆាំងនឹង “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ជាការប្រយុទ្ធប្រឆាំងនឹងការបំបែកបំបាក់ដើម្បីគាំពារការបង្រួបបង្រួមជាតិ ។ យើងដាស់តឿនអាជ្ញាធររបស់បុគ្គល Lai Ching-te ថា រាល់សកម្មភាពបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យមួយលើកយើងនឹង ឆ្លើយតបតនិងដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀត រហូតដល់សម្រេចបាននូវការបង្រួបបង្រួមមាតុប្រទេសទាំងស្រុង ៕