តាមការផ្សាយដំណឹងនៃវេបសាយរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រចិនឱ្យដឹងថា បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន រដ្ឋបាលអវកាសជាតិចិននិងការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សប្រទេសចិនបានរួមគ្នាចេញផ្សាយ《ផែនការអភិវឌ្ឍន៍រយៈពេលមធ្យមនិងវែងនៃវិទ្យាសាស្ត្រអវកាសជាតិ(ពីឆ្នាំ២០២៤ដល់ឆ្នាំ២០៥០)"》។
ផែនការនេះតាក់តែងឡើងជុំវិញ៣វិស័យដូចជាគោលដៅអភិវឌ្ឍន៍ ទិសដៅអភិវឌ្ឍន៍ជាអាទិភាពនិងផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ នឹងត្រូវចាត់ទុកជាមូលដ្ឋានសម្រាប់ណែនាំការដាក់រៀបចំចាត់ចែងបេសកកម្មវិទ្យាសាស្ត្រអវកាសនិងការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រអវកាសនាពេលបច្ចុប្បន្ននិងនាពេលអនាគតរបស់ប្រទេសចិន។
ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នៃផែនការនេះ ចាំបាច់ត្រូវពង្រឹងការចាត់តាំងនិងអនុវត្ត ធានាការទម្លាក់ថវិកា ពង្រឹងសមត្ថភាពជាមូលដ្ឋាន ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ បង្កើនការផ្សព្វផ្សាយខាងវិទ្យាសាស្ត្របន្ថែមទៀត បន្តសម្រេចបាននូវសមិទ្ធផលបច្ចេកវិទ្យាសំខាន់ៗប្រកបដោយភាពគន្លឹះ ភាពច្នៃប្រឌិតនិងភាពនាំមុខ ដើម្បីគាំទ្រយ៉ាងខ្លាំងដល់ការកសាងប្រទេសខ្លាំងខាងវិស័យអវកាសនិងបច្ចេកវិទ្យា៕