ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីអាមេរិកបញ្ឈប់ភ្លាមៗនូវការវាយប្រហារតាមបណ្តាញអ៊ីនធើណេតក្នុងក្របខ័ណ្ឌទូទាំងពិភពលោក
2024-10-15 14:55:58cri
Share with:

កាលពីថ្ងៃទី១៤ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរសំណួរអំពីការដែលមជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ចំពោះវីរុសកុំព្យូទ័រជាតិចិនជាដើមបានប្រកាសរបាយការណ៍ជាសាធារណៈដើម្បីលាតត្រដាងពីករណីដែលភាគីអាមេរិកឃោសនាបំប៉ោងពីអង្គការដែលហៅថា ព្យុះទីហ្វុង Volt 

លោកស្រី Mao Ning បានថ្លែងថា តាមការពិត អ្វីដែលហៅថា ព្យុះទីហ្វុង Volt គឺជាអង្គការជំរិតប្រាក់តាមគ្រឿងទន់អន្តរជាតិមួយ ។ ស្ថាប័នស៊ើបការណ៍និងសហគ្រាសសន្តិសុខសាយប័ររបស់អាមេរិកបានឃុបឃិតគ្នាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងទម្លាក់កំហុសមកលើចិនដើម្បីទទួលបានថវិកាពីរដ្ឋសភានិងកិច្ចព្រមព្រៀងរដ្ឋាភិបាល ។ 

លោកស្រីថ្លែងបន្តថា ទីមួយ សហរដ្ឋអាមេរិកប្រើប្រាស់មធ្យោបាយបច្ចេកទេសជឿនលឿនដើម្បីប្រឌិតរឿងថា មានប្រទេសដទៃទៀតវាយប្រហារខ្លួនតាមបណ្តាញអ៊ីនធើណេត ។ ទីពីរ សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ឧត្តមភាពផ្នែកខ្សែកាបអុបទិកក្រោមបាតសមុទ្រ ដើម្បីលួចស្តាប់និងលួចយកការណ៍សម្ងាត់ដោយទ្រង់ទ្រាយធំនិងជាប្រព័ន្ធចំពោះពិភពលោកទាំងមូល ។ ទីបី សកម្មភាពលួចស្តាប់និងលួចយកការណ៍សម្ងាត់របស់អាមេរិកចំពោះសម្ព័ន្ធមិត្តដូចជាអាល្លឺម៉ង់ជាដើមមិនដែលបញ្ឈប់ទេ ។ ទីបួន ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកបានក្លាយជាអ្នកចូលដៃជាមួយរដ្ឋាភិបាលអាមេរិកជាបណ្តើរៗ ។

ភាគីចិនដាស់តឿនឱ្យភាគីអាមេរិកបញ្ឈប់ភ្លាមៗនូវការវាយប្រហារតាមបណ្តាញអ៊ីនធើណេតក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយបញ្ឈប់ការមួលបង្កាច់ប្រទេសចិនតាមរយៈបញ្ហាសន្តិសុខសាយប័រ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស