ថ្ងៃទី ១៤ ខែតុលា ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធសារព័ត៌មានសកលលើកទី៦ ដែលបើកធ្វើនៅក្រុងUrumqi ភូមិភាគស្វយ័តស៊ីនជាំង ធនាគារគំនិតកំពូលជាតិនៃទីភ្នាក់ងារសារព័ត៌មានស៊ីនហ្វាចិន បានចេញផ្សាយរបាយការណ៍ស្តីពី «ទំនួលខុសត្រូវនិងកាតព្វកិច្ចរបស់ប្រព័ន្ធសារព័ត៌មានក្នុងយុគសម័យបញ្ញាសិប្បនិមិ្មត» ។
របាយការណ៍បានលើកឡើងថា បញ្ញាសិប្បនិមិ្មតបាននាំមកនូវកម្លាំងចលករថ្មីដល់ប្រព័ន្ធសារព័ត៌មាន ដែលបានជំរុញការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មីរបស់ប្រព័ន្ធសារព័ត៌មានក្នុងការងារ ដូចជាការយកនិងផលិតព័ត៌មានជាដើម ។ ប៉ុន្តែកត្តាមិនប្រាកដប្រជានិងការប្រើប្រាស់ក្នុងចេតនាអាក្រក់នូវបញ្ញាសិប្បនិមិ្មត ក៏បាននាំមកនូវហានិភ័យនិងបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរផងដែរ ដូចជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំផ្លាញបរិយាកាសសាធារណមតិ និងការពង្រីក “គម្លាតបញ្ញា”ជាដើម ។
របាយការណ៍នេះបានអំពាវនាវឱ្យប្រព័ន្ធសារព័ត៌មានសកល រួមគ្នាគិតពិចារណាពីតួអង្គថ្មី កាតព្វកិច្ចថ្មីនិងទំនួលខុសត្រូវថ្មីក្នុងយុគសម័យបញ្ញាសិប្បនិមិ្មតតាមមុំនៃអរិយធម៌មនុស្សជាតិ គាំពារគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលឱ្យបានកាន់តែល្អ ដើម្បីបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនដល់ការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕