សង្កាត់Da Xing ដែលឋិតនៅតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះអន្តរជាតិ Da Xing ក្រុងប៉េកាំង ជាសង្កាត់តែមួយគត់នៅទូទាំងប្រទេសចិនដែលមានឧត្តមភាពខាងគោលនយោបាយស្តីពីតំបន់ពាណិជ្ជកម្មសេរីទាំងទីក្រុងនិងខេត្តចំនួនពីរ ។ គិតរហូតដល់ចុងឆ្នាំ២០២៣ សង្កាត់Da Xing ដែលឋិតនៅតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះDa Xing ក្រុងប៉េកាំង មានសហគ្រាសចុះបញ្ជីសរុបចំនួន ៩៩៣២ សហគ្រាស បានទាញយកគម្រោងឧស្សាហកម្មដ៏សំខាន់ចំនួន១៥២ ហើយមានគម្រោងឧស្សាហកម្មដ៏សំខាន់ចំនួនជាង៣០ បានកសាងរួចរាល់និងដាក់ឱ្យប្រើប្រាស់ ៕