នៅថ្ងៃទី ១៤ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងសមយុទ្ធឈ្មោះ"ដាវរួម--2024B" ។
លោកស្រី Mao Ning បានថ្លែងថា កម្លាំងអបគមន៍នៅកោះតៃវ៉ាន់បានធ្វើសកម្មភាពផ្ទុយនឹងសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ទង្វើបង្ករឿងនៃកម្លាំងអបគមន៍មុខជានឹងទទួលការតបតវិញយ៉ាងដាច់ខាត ។ ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតលើការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ដែលទទួលបានទទួលស្គាល់ជាទូទៅពីសំណាក់ប្រទេសក្នុងតំបន់ ។ តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន ហើយបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដែលមិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅណាមកជ្រៀតជ្រែកឡើយ ។ ប្រសិនបើសហរដ្ឋអាមេរិកពិតជាគិតគូរពីសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់និងវិបុលភាពនិងស្ថិរភាពក្នុងតំបន់មែន នោះ ក៏ត្រូវគោរពនិងប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយនិងសេចក្តីប្រកាសរួមទាំង ៣ រវាងប្រទេសចិននិងអាមេរិក អនុវត្តយ៉ាងប្រាកដប្រជានូវពាក្យសន្យារបស់មេដឹកនាំអាមេរិកដែលមិនគាំទ្រឱ្យ"តៃវ៉ាន់ឯករាជ្យ" បញ្ឈប់ការលក់អាវុធទៅឱ្យតៃវ៉ាន់ ហើយបញ្ឈប់ការបញ្ចេញរាល់សញ្ញាខុសឆ្គងទាំងឡាយណាទៅកាន់កម្លាំងអបគមន៍ដែលប៉ុនប៉ងឱ្យ"តៃវ៉ាន់ឯករាជ្យ" ៕