ក្បួននាវាឆ្មាំសមុទ្រចិនចំនួន៤កងធ្វើការយាមល្បាតនិងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់
2024-10-14 10:15:29cri
Share with:
លោក Liu Dejun អ្នកនាំពាក្យរដ្ឋបាលឆ្មាំសមុទ្ររបស់ប្រទេសចិនបានថ្លែងថា នៅថ្ងៃទី ១៤ ខែតុលា ក្បួននាវាឆ្មាំសមុទ្រចិនលេខ២៩០១ ១៣០៥ ១៣០៣ និង២១០២ បានអនុវត្តច្បាប់និងយាមល្បាតនៅលំហសមុទ្រជុំវិញកោះតៃវ៉ាន់ ដើម្បីល្បាតនិងគ្រប់គ្រងដែនសមុទ្រជុំវិញកោះតៃវ៉ាន់ ប្រការទាំងនេះជាសកម្មភាពជាក់ស្តែងសម្រាប់គ្រប់គ្រងកោះតៃវ៉ាន់ ដោយអនុលោមតាមគោលការណ៍ចិនតែមួយ ៕