ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Phạm Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយតំណាងសហគ្រាសនៃប្រទេសចិននិងវៀតណាម
2024-10-14 15:58:05cri
Share with:

    នៅថ្ងៃទី ១៣ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Phạm Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអញ្ជើញចូលរួមកិច្ចប្រជុំសំណេះសំណាលជាមួយតំណាងសហគ្រាសនៃប្រទេសចិននិងវៀតណាមនៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម ។

    លោក Li Qiang បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការខិតខំប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងចិននិងវៀតណាមទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយកិច្ចសហប្រតិបតិ្តការជាក់ស្តែងរវាងភាគីទាំងពីរទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មគឺជាចំណុចលេចធ្លោជាប់រហូតមកនៃកិច្ចសហប្រតិបត្តិការរវាងចិននិងវៀតណាម ហើយក៏ជាប្រភពនៃកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។ រំពឹងថា សហគ្រិនទាំងឡាយនៃប្រទេសទាំងពីរនឹងសម្របទៅតាមនិន្នាការទូទៅយ៉ាងសកម្ម ក្តាប់ជាប់នូវឱកាសនិងបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀត ហើយមិនត្រឹមតែសម្រេចបាននូវការអភិវឌ្ឍកាន់តែធំសម្រាប់សហគ្រាសរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាកម្លាំងសម្រាប់ជំរុញការអភិវឌ្ឍរួមរបស់ចិននិងវៀតណាមផងដែរ ។

    លោក Phạm Minh Chinh បានថ្លែងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម ហើយវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិននៅក្នុងអាស៊ាន ។ វៀតណាមរីករាយរួមសហការជាមួយប្រទេសចិនដើម្បីពង្រីកឧត្តមភាពបំពេញបន្ថែមគ្នាថែមមួយកម្រិតទៀតនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជាហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ចឌីជីថលនិងសេដ្ឋកិច្ចបៃតងជាដើមដោយប្រកាន់យកស្មារតីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ រំពឹងទុកថា សហគ្រាសនៃប្រទេសទាំងពីរនឹងបង្កើនការប្រាស្រ័យទាក់ទងយ៉ាងសកម្មដើម្បីរួមគ្នាជំរុញឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ក៏ដូចជាជំរុញទំនាក់ទំនងទ្វេភាគីនិងដំណើរការនៃការអភិវឌ្ឍរៀងៗខ្លួន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស