ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីលានTian Anmenបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងដើម្បីកាន់ទុក្ខចំពោះលោក Wu Bangguo
2024-10-14 10:48:10cri
Share with:

        ថ្ងៃទី ១៤ ខែតុលា ដើម្បីកាន់ទុក្ខចំពោះលោក Wu Bangguo ទីលានTian Anmenបានបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ។

          សូមបញ្ជាក់ថា លោក Wu Bangguo  ជាសមាជិកដ៏ឆ្នើមរបស់បក្សកុម្មុយនីស្តចិន ជាយុទ្ធជនកុម្មុយនីស្តនិយមដែលបានឆ្លងកាត់ការពិសោធក្នុងរយៈពេលយូរ  ជាអ្នកបដិវត្តន៍ អ្នកនយោបាយដ៏លេចធ្លោនៃវណ្ណៈអធន និងជាអ្នកដឹកនាំដ៏ឆ្នើមរបស់បក្សនិងរដ្ឋចិន ។ លោកធ្លាប់កាន់តួនាទីជាសមាជិកការិយាល័យនយោបាយ និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនអាណត្តិទី ១៤ សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៥  សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៦ និងអាណត្តិទី ១៧  អតីតឧបនាយករដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១០ និងនីតិកាលទី១១  ។ លោកបានទទួលមរណភាពក្នុងជន្មាយុ ៨៤ ឆ្នាំដោយសាយរោគាពាធ កាលពីម៉ោង៤និង៣៦នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅក្រុងប៉េកាំង ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស